ខ្លាំងបាត់ ភីឡុតក្រុមហ៊ុនអាកាសចរណ៍ហុងកុងបង្ហាញថាបានឃើញទីតាំងមីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង
តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airline របស់ហុងកុងបានបង្ហាញថា ភីឡុតរបស់ក្រុមហ៊ុនខ្លួនបានឲ្យដឹងថា បានឃើញទីតាំងដែលប្រទេសកូរ៉េខាងជើងរៀបចមសម្រាប់ការសាកល្បងមីស៊ីលឆ្លងទ្វីបកាលពីសប្តាហ៍មុន។

តាមរយៈប្រភពដដែលបានបន្តថា ទីតាំងដែលពួកគេបានប្រទះឃើញ និងគិតថាជាកន្លែងដែលប្រទេសកូរ៉េខាងជើងតម្លើងសម្រាប់សាកល្បងមីស៊ីលឆ្លងទ្វីប គឺខណៈពេលដែលក្រុមភីឡុងរបស់ក្រុមហ៊ុនកំពុងតែហោះហើរលើផ្ទៃអាកាសដែលស្ថិតនៅក្នុងដែនអាកាសប្រទេសជប៉ុន និងប្រទេសកូរ៉េខាងជើង។

នៅក្នុងនោះផងដែរតាមរយៈសារព័ត៌មាន South China Post បានដកស្រង់សម្តីរបស់លោក Mark Hoey ដែលមានតួនាទីជានាយកគ្រប់គ្រងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងដែលក្រុមភីឡុតផ្តល់ គឺលោកបានចេញសេចក្តីប្រកាសទៅដល់ភីឡុតផ្សេងៗទៀតឲ្យមានការប្រុងប្រយ័ត្នផងដែរ។

គួរបញ្ជាក់ថាមីស៊ីលឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើងដែលបាញ់ចេញលើកចុងក្រោយគឺត្រូវបានក្រុមអ្នកជំនាញអះអាងថាមានអនុភាពខ្លាំងជាលើកមុន ហើយជាងនេះទៅទៀតក្រុងព្យុងយ៉ាងបញ្ជាក់ថាវាអាចហោះទៅដល់គ្រប់ទីកន្លែងនៃទឹកដីសហរដ្ឋអាមេរិក៕
ដោយ៖ វិសាល
ប្រភព៖ BBC




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា