អីយ៉ាស់!!Elon Musk បានបង្ហើបពីការបាញ់សាកល្បងគ្រាប់រ៉ុកកែតថ្មីរបស់SpaceXនៅខែក្រោយនេះ

940 Views
December 4, 2017
Tags:

Falcon Heavyនឹងក្លាយជារ៉ុកកែតតំបូងរបស់Teslaដែលនឹងបាញ់បង្ហោះទៅកាន់ភពអង្គារ ដោយប្រើប្រាស់ក្ដារបន្ទះចាប់ផ្ឌើមដូចទៅនឹង Apollo 11​ដែរ។

 

 

កាលពីកន្លងទៅនេះ​SpaceXបានព្យាយាមអភិវឌ្ឍន៍ឧស្សាហកម្មរ៉ុកកែតរបស់ខ្លួន​​ប៉ុន្ដែទទួលភាពបរាជយ័ជាច្រើនលើកច្រើនសារ​ដោយសារការផ្ទុះ។

 

 

 

លោកMusk នាយកប្រតិបត្តិរបស់SpaceX និងក្រុមហ៊ុន​ឡានអគ្គិសនីTesla និយាយថា៖​ “ Falcon Heavy បង្ហោះឡើងក្នុងគោលបំណងដើម្បីដាក់ទម្ងន់ផ្ទុករបស់ខ្លួននៅក្នុងគន្លងជុំវិញភពព្រះអង្គារ ហើយវាអាចអណ្ដែតក្នុងលំហបានរាប់កោដិឆ្នាំបើវាមិនផ្ទុះ។​”

 

 

ស្របគ្នានេះដែរ គម្រោងនេះចាំបាច់ត្រូវការរ៉ុកកែតដែលធំជាងនេះ​ វាមានឈ្មោះកាត់ថា​BFR ឬ​Big Falcon Rocket ដែលបុគ្គលិកក្នុងក្រុមហ៊ុនហៅឈ្មោះក្រៅវាថា​Big F—king Rocket។

 

 

នាពាក់កណ្ដាលឆ្នាំខាងមុខនេះ​SpaceXនឹងចាប់ផ្ដើមកសាងវា​​ ហើយនាយកប្រតិបត្តិរូបនេះមានមហិច្ឆតាចង់ឲមានយ៉ាងហោចណាស់យានចុះចតពីរនៅឆ្នាំ២០២២​និងអាចដឹកអ្នកដំណើរបាននៅឆ្នាំ២០២៤។

 

 

 

ប្រភព៖CNN

ដោយ៖Taylor

 

Tags:

Facebook Comment

Related Articles