នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចាកចេញពីកម្ពុជា នៅរសៀលថ្ងៃនេះ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ៣ថ្ងៃ
552 Views
December 5, 2017
Tags: នាយករដ្ឋមន្រ្តី
លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចាកចេញពីប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះហើយ ក្រោយពេលបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។ នេះបើតាមការអះអាងរបស់ មន្រ្តីកម្ពុជា។
សូមបញ្ជាក់ថា លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕
ប្រភព៖ freshnews
Tags: នាយករដ្ឋមន្រ្តី