រោងចក្រធំៗចំនួន៣ថ្មីទៀត ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ជាមួយទុនវិនិយោគជាង ៥០លានដុល្លារអាមេរិក បង្កើតការងារជិត២០០០កន្លែង
រោងចក្រធំៗចំនួន៣ថ្មីទៀត រួមមានរោងចក្រផលិតចំណីសត្វ, រោងចក្រគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាមួយទុនវិនិយោគសរុបជាង៥០លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរក្នុងខែធ្នូនេះ រួមមាន៖
១៖ ក្រុមហ៊ុន ANT FEED CO.,LTD: គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។
២៖ ក្រុមហ៊ុន DENSO (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២១.៤៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែង។
៣៖ ក្រុមហ៊ុន MINEBEA (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២៤.៦៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣១៥កន្លែង៕

ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា