ជាថ្មីទៀតហើយដែលអ៊ីស្រាអែលបាញ់មីស៊ីលទៅស៊ីរី
យោងតាមទូរទស្សន៍ស៊ីរីបានឱ្យដឹងថាអ៊ីស្រាអែលបានកំណត់ទីតាំងយោធាមួយកន្លែងនៅក្នុងប្រទេសស៊ីរីនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីល។ សារព័ត៌មាន Times of Israel បាននិយាយថាគ្រាន់តែប៉ុន្មានថ្ងៃមុនមីស៊ីលរបស់អ៊ីស្រាអែលបានបំផ្លាញអាគារមួយនៅក្នុងទីក្រុង អាល់គីសវ៉ា ដែលជាទីតាំងយោធាអ៊ីរ៉ង់មួយដែលត្រូវបានគេរាយការណ៍ថាកំពុងតែសាងសង់។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយនោះបាននិយាយថាកងកម្លាំងការពារអ៊ីស្រាអែលបានបាញ់មីស៊ីលចំនួនប្រាំពីរគ្រាប់ ឬច្រើនជាងនេះប៉ុន្តែយ៉ាងហោចណាស់មីស៊ីលមួយចំនួនត្រូវគេរារាំង។
របាយការណ៍មួយពីប្រទេសស៊ីរីបាននិយាយថាមីស៊ីលនេះបានសំដៅ Jamriya ដែលជាទីក្រុងមួយមានចម្ងាយប្រហែល ៣ ម៉ាយ ភាគពាយព្យនៃរដ្ឋធានីស៊ីរី។ សាក្សីបានប្រាប់សារព័ត៌មានរ៉យទ័រថាពួកគេបានឮការផ្ទុះខ្លាំង ៗ ៣ដង និងផ្សែងនៅក្បែរតំបន់ Jamriya ។
យោងតាមសារព័ត៌មាន Sky News Arab បានឱ្យដឹងថាមីស៊ីលទាំងនេះត្រូវបានបាញ់បង្ហោះចេញពីដែនអាកាសលីបង់។ អ្នកនាំពាក្យម្នាក់បាននិយាយថាជាទូទៅកងកម្លាំងការពារអ៊ីស្រាអែលមិនបានបង្ហាញព័ត៌មានលម្អិតអំពីប្រតិបត្តិការយោធារបស់ខ្លួនមួយនេះឡើយ។
ប្រភព៖ sputniknews