អគ្គស្នងការនគរបាលជាតិ៖ សូមផ្តាំទៅពូជសន្តានក្បត់ជាតិ សម រង្ស៊ី, កម្លាំងនគរបាលជាតិទាំងអស់ ប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់គោរពតាមសម្តេចតេជោ ហ៊ុន សែន បើទោះបីត្រូវពលីជីវិតក្នុងកាលៈទេសៈណាក៏ដោយ
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ យើងខ្ញុំទាំងអស់គ្នា ជាកម្លាំងនគរបាលជាតិទូទាំងប្រទេស សូមប្រតិកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះសម្តី ញុះញង់ម្តងៗហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកម្លាំងប្រដាប់អាវុធក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមផ្តាំទៅលោក សម រង្ស៊ី ឲ្យដឹងថា កម្លាំងនគរបាលជាតិទាំងអស់ បានប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់ គោរពតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើទោះបីត្រូវពលីជីវិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ នឹងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា «ពាក្យសម្តីដ៏ថោកទាបបំផុតរបស់ពូជសន្តានក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីបំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលជាតិទាំងអស់នៃកម្ពុជា សូមប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់គោរពតាមសម្តេចតេជោ ហ៊ុន សែន ដោយគ្មានងាករេនោះឡើយ»។
ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាល ជាថ្មីម្តងឲ្យកងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។
សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕
ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា