ទ័ពអាកាសអាមេរិកអះអាងយន្តហោះចម្បាំង F-22 គ្មានបញ្ហាក្នុងសមយុទ្ធជាមួយកូរ៉េខាងត្បូង
កាលពីថ្ងៃអង្គារម្សិលមិញ កងយោធាអាកាស ទី ៧សហរដ្ឋអាមេរិក និយាយថា យន្តហោះ F-22 Raptor របស់ខ្លួនមិនមានបញ្ហាអ្វីនោះទេ កំឡុងពេលធ្វើសមយុទ្ធ ស្របពេលគេបានឃើញថា វាហាក់ដូចជាមានបញ្ហាចេញពីផ្លូវរត់កាលពីម្សិលមិញ។
យន្តហោះ F-22 បានចូលរួមនៅក្នុងសមយុទ្ធ Vigilant Ace ដែលជាសមយុទ្ធយោធារួម រវាងកងកម្លាំងទ័ពអាកាសអាមេរិក និងកូរ៉េខាងត្បូងដែលមានយន្តហោះជាង ២៣០ គ្រឿង។

យ៉ាងណាមិញនៅពេលបញ្ចប់ការហោះហើរចម្ងាយប្រហែល ១៧០ ម៉ាយ ពីទីក្រុងសេអ៊ូល យន្តហោះនេះត្រូវបានគេយកចេញពីផ្លូវរត់ហើយដាក់ចូលទៅក្នុងឃ្លាំង។

គួរបញ្ជាក់ថា យន្តហោះ F-22 Raptors ចំនួនបីគ្រឿងផ្សេងទៀត ត្រូវបានក្រុមបច្ចេកទេស ធ្វើការត្រួតពិនិត្យជាការប្រុងប្រយ័ត្នបន្ទាប់ពីបញ្ហាបានកើតឡើង ហើយក្នុងនោះលោកវរសេនីយ៍ឯក Jennifer Lovett អ្នកនាំពាក្យរបស់កងទ័ពអាកាសអាមេរិកបានប្រាប់ Stars and Stripes តាមរយៈអ៊ីមែលថា ” គេបានត្រួតពិនិត្យមើលយន្តហោះអស់ហើយប៉ុន្តែវាគ្មានអ្វីខុសនោទេ “។



ប្រភព៖ sputniknews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា