លោក យូ ហុកគ្រី ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា
909 Views
December 8, 2017
Tags: លោក យូ ហុកគ្រី
ទីបំផុត ! រដ្ឋសភា បានបោះឆ្នោតគាំទ្រឱ្យ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភាហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

សំឡេងគាំទ្រ លោក យូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភាមានចំនួន១១២សំឡេង ខណៈមិនគាំទ្រ២សំឡេង និងអនុបវាទ (អត់យកជាការ) ២សំឡេង) ក្នុងចំណោមសមាជិករដ្ឋសភាចូលរួមចំនួន១១៦រូប។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងរាស្រ្តចំនួន១១៦រូប មកពីគណបក្សចំនួន៤ចូលរួម។

ក្រោយពេលបោះឆ្នោតគាំទ្ រដើម្បីឱ្យកាន់តំណែងនេះ លោក យូ ហុកគ្រី ត្រូវបានអនុញ្ញាតឱ្យអង្គុយនូវកៅអីអនុប្រធានទី១ នៃរដ្ឋសភា ដែលជាអតីតកៅរបស់ លោក កឹម សុខា ហើយឡើងថ្លែងសន្ទរកថាមួយចំនួន៕


ប្រភព៖ freshnews
Tags: លោក យូ ហុកគ្រី
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា