ជាប់គុក 15 ឆ្នាំ បន្ទាប់ពីយកសាច់ជ្រូកទៅគប់ក្នុងព្រះវិហារសាសនិកឥស្លាមនៅ Florida
បុរសជនជាតិអាមេរិកាំងម្នាក់ដែលមានឈ្មោះថា Michael Wolfe ត្រូវបានតុលាការក្នុងរដ្ឋ Florida កាត់ទោសឲ្យជាប់ពន្ធធនាគារចំនួន15 ឆ្នាំ បន្ទាប់ពីរូបគេបានជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងព្រះវិហាអ្នកកាន់សានាឥស្លាមមួយកន្លែងដែលមានទីតាំងស្ថិតនៅភាគកណ្តាលរដ្ឋ Florida ។

ហេតុការណ៍បំផ្លិចបំផ្លាញនេះគឺបានកើតឡើងតាំងតែពីឆ្នាំ 2015 មកម្លេះ ដោយជនអគតិខាងលើបានលួចចូលទៅក្នុងព្រះវិហារធ្វើសកម្មភាពបំផ្លិចបំផ្លាញ ហើយជាពិសេសរូបគេថែមទាំងយកសាច់ជ្រូកដែលសាសនាឥស្លាមដាក់បម្រាមគប់ចូលកន្លែងប្រតិបត្តិជំនឿថែមទៀត។

យ៉ាងណាមិញបន្ទាប់ពីធ្វើសកម្មភាពបំផ្លិចបំផ្លាញរួច Michael បានរត់គេចខ្លួនដោយគិតថាមិនមាននរណាម្នាក់បានដឹងអំពីសកម្មភាពដ៏អាក្រក់របស់គេឡើយ ក៏ប៉ុន្តែជាសំណាងអាក្រក់សកម្មភាពទាំងនោះត្រូវបានផ្តិតយកគ្មានចន្លោះនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុង និងខាងក្រៅព្រះវិហារ។

គួរបញ្ជាក់ថាជនជាតិអាមេរិកាំងភាគច្រើនបានហៅទង្វើរបស់ Michael ជាសកម្មភាពរើសអើងផ្នែកសាសនាយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះវាក៏អាចបណ្តាលទៅជាទង្វើរនាំមកនូវជម្លោះផ្នែកសាសនាយ៉ាងធ្ងន់ធ្ងរ៕




ប្រភព៖ sputniknews
ដោយ៖ វិសាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា