ស្រងាកចិត្តណាស់! ធ្លាប់តែឃើញខ្លាឃ្មុំទឹកកកម៉ាប់ៗ ម៉េចក៏ទៅជាបែបនេះ? (វីឌីអូ)
417 Views
December 9, 2017
វីឌីអូឯកសាររបស់ National Geographic បានបង្ហាញពីសត្វខ្លាឃ្មុំទឹកកកមួយក្បាល មានសភាពស្គមរីងរៃ កំពុងតែស្វែងរកចំណីទាំងអត់ឃ្លានដាច់អាហារ គួរឲ្យសង្វេគ។
ក្រុមការងារជាអ្នកថត បានបង្ហើបថា ពួកគេមិនអាចទប់ទឹកភ្នែកមិនបានទេ! បានត្រឹមតែថតបណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ។ ម៉្យាងទៀត ពួកគេមិនអាចផ្ដល់ចំណីឲ្យខ្លាឃ្មុំនោះទេ ដោយសារតែវាជារឿងខុសច្បាប់ ដូចេ្នះពួកគេបានត្រឹមតែផ្ដិតយកវីឌីអូ និង ចែករំលែកឲ្យពិភពលោកបានដឹង។
ពួកគេរកឃើញខ្លាឃ្មុំនេះនៅលើកោះ Baffin របស់កាណាដា ដែលជាតំបន់មានការរលាយទឹកកកយ៉ាងធ្ងន់ធ្ងរព្រោះតែការកើនឡើងកំដៅនៃពិភពលោក (global warming)។
តាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្រ្ត ប្រសិនបើផែនដីបន្ដឡើងកំដៅ ខ្លាឃ្មុំទឹកកកនឹងដាច់ពូជក្នុងរយៈពេល១០០ឆ្នាំទៀត។
នេះហើយជាលទ្ធផលនៃ global warming៖
ដោយ៖ Mago
ប្រភព៖ Mirror