សម្ដេច ហ៊ុន សែន ជំរុញឲ្យតាមដានព្រឹត្តិការណ៍នយោបាយ នៅអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន ក្រោយអាមេរិកទទួលស្គាល់ក្រុងសេរ៉ូសាឡឹម ជារបស់អ៊ីស្រាអ៊ែល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យតាមដានព្រឹត្តិការណ៍នយោបាយ នៅអ៉ីស្រាអ៊ែល និងប៉ាឡេស្ទីន ក្រោយសហរដ្ឋអាមេរិក ដែលមានប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៉ីស្រាអ៊ែល។

ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ។

បើតាមសម្ដេចតេជោ ហ៊ុន សែន, ការទទួលស្គាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះទីក្រុងហ្សេរុយសាឡឹម នាពេលនេះ បានក្លាយទៅជា ចំណាប់អារម្មណ៍ នៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ហើយប្រទេសខ្លះទៀត ក៏ចាប់ផ្ដើមមានបាតុកម្ម និងប្រឈមមុខដាក់គ្នាផងដែរ។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «បញ្ហាថ្មីបំផុតគឺបញ្ហាអាមេរិក តាមរយៈប្រធានធិបតី ដូណាល់ ត្រាំ ទទួលស្គាល់ ហ្សេរ៉ូសាឡឹម ជារដ្ឋធានីអ៉ីស្រាអ៊ែល នេះទើបជារឿងដែលទាមទារឲ្យត្រូវតាមដាន ដោយប្រុងប្រយ័ត្នបំផុត រឿងនេះធំណាស់»។
សូមជម្រាបថា ការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៉ីសា្រអែល ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិងកំពុងបង្កឱ្យ មានភាពចលាចលកាន់តែខ្លាំងរវាងប៉ាឡេស្ទីន និងអ៉ីសា្រអែល។
មិនតែប៉ុណ្ណោះ បាតុកម្មតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះ ក៏ត្រូវបានធ្វើឡើងផងដែរ នៅតាមបណ្ដាប្រទេស អ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន ខណៈបណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួន នៅអឺរ៉ុបដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់សុទ្ធ តែបង្ហាញការជំទាស់នឹងការសម្រេចចិត្ត របស់លោកត្រាំ៕
ប្រភព៖ Fresh News
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា