បាញ់កម្ទេចទូរស័ព្ទចោលដោយសារតែកូនៗអប់រំលែងស្តាប់
819 Views
December 12, 2017
Tags: បាញ់កម្ទេចទូរស័ព្ទ
ស្រ្តីដែលជាម្តាយម្នាក់កំពុងតែទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំង បន្ទាប់ពីលោកស្រីបានប្រើកាំភ្លើងដើម្បីកម្ទេចទូរស័ព្ទដៃរបស់កូនៗលោកស្រី។
នៅក្នុងឃ្លីបវីឌីអូលោកស្រីបានបង្ហាញពីអារម្មណ៍ខឹងសប្បា ហើយនៅពេលដែលធ្វើការវាយកម្ទេចលោកស្រីបានស្រែកខ្លាំងថា៖ “ខ្ញុំកំពុងតែប្រើតួនាទីជាម្តាយ”។
តាមរយៈការបង្ហាញនៅក្នុងឃ្លីបដដែលគឺលោកស្រីបានអស់ភាពអត់ធ្មត់ជាមួយនឹងកូនប្រុសស្រីរបស់ខ្លួន ដោយសារតែពួកគេមិនបានយកចិត្តទុកដាក់ និងបង្ហាញការគោរព ដែលមូលហេតុចំបងគឺកើតចេ្ពីការប្រើប្រាស់ប្រព័ន្ធសង្គម៕
ប្រភព៖ Dailymail
ដោយ៖ វិសាល
Tags: បាញ់កម្ទេចទូរស័ព្ទ