អបអរសាទរ យុវសិស្សតំណាងកម្ពុជាទទួលបានមេដាយក្នុងការប្រជែងលើឆាកអន្តរជាតិ
554 Views
December 12, 2017
Tags: យុវសិស្សទទួលមេដាយសំរិទ្ធ
បើយោងតាមទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា យុវសិស្សឈ្មោះ ប៊ុនថន ចរិយាតំណាងឲ្យកម្ពុជា បានទទួលមេដាយសំរិទ្ធក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេង អូឡាំព្យាដ អន្តរជាតិលើកទី១៤ (The 14th International Junior Science Olympiad-IJSO) នៅប្រទេសហូឡង់។

តាមរយៈប្រភពដដែលបានបញ្ជាក់ថា យុវតីដែលតំណាងកម្ពុជា និងទទួលបានមេដាយគឺមានប្រភពចេញមកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ក្នុងចំណោមបេក្ខជនដែលមានអាយុ 16 ឆ្នាំ ចំនួន 300 នាក់ផ្សេងទៀតដែលមកពីបណ្តាប្រទេសចំនួន 50។

គួរបញ្ជាក់ថាក្រសួងអប់រំយុវជន និងកីឡាបានធ្វើការបញ្ជូនគ្រូដឹកនាំ 3 នាក់ អ្នកអង្កេតការណ៍ ម្នាក់ និងយុវសិស្សចំនួន 6 នាក់ដើម្បីចូលរួមប្រកួតប្រជែង ហើយជាលទ្ធផលគឺយុវសិស្សតំណាងកម្ពុជាបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យដើម្បីទទួលបានមេដាយជូនជាតិ៕
ដោយ៖ វិសាល
Tags: យុវសិស្សទទួលមេដាយសំរិទ្ធ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា