ACU ប្រាប់សមាជិកអតីតបក្សប្រឆាំងឲ្យប្រកាសទ្រព្យសម្បត្តិ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ទៅសមាជិកអតីតគណបក្សសង្គ្រោះជាតិ ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល បន្ទាប់ពីបក្សនេះត្រូវបានរំលាយ។
ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១១ធ្នូ ACU បានប្រាប់ទៅក្រុមតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានបញ្ឈប់ដោយសារការំលាយគណបក្ស ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលយ៉ាងយូរ ៣០ថ្ងៃ ក្រោយចាកចេញពីតំណែង។
អតីតតំណាងរាស្ត្រគណបក្សប្រឆំាង កាលពីពេលកន្លងទៅ
សេចក្តីជូនដំណឹងនេះក៏បានឲ្យដឹងដែរថា រដ្ឋសភា និងក្រសួងមហាផ្ទៃធ្លាប់បានជូនដំណឹងម្តងរួចមកហើយតាំងពីថ្ងៃទី២២ និង ២៧ ខែវិច្ឆិកាកន្លងមក។
សេចក្តីជូនដំណឹងនេះបញ្ជាក់ដែរថា ការប្រកាសអាចទៅផ្ទាល់ ឬផ្ញើរតាមក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួង-ស្ថាប័ន ឬផ្ញើរតាមប្រៃសណីយ៍ទៅ ACU។
កាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងទៅ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា ឃុបឃិតជាមួយបរទេស មានបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា