សហរដ្ឋអាមេរិកបង្ហើបពីការចរចារជាមួយកូរ៉េខាងជើង បន្ទាប់ពីព្យុងយ៉ាងបង្ហាញមីស៊ីលចុងក្រោយ
សហរដ្ឋអាមេរិកគឺបានត្រៀមរួចរាល់ក្នុងការបង្កើតកិច្ចសន្ទនាជាមួយនឹងប្រទេសកូរ៉េខាងជើង និងធ្វើការបង្កើតផ្លូវមួយនៃកិច្ចសន្ទនាដោយមិនមានលក្ខខណ្ឌ នេះបើយោងតាមសម្តីរបស់អគ្គលេខាជាតិអាមេរិក Rex Tillerson លើកឡើងកាលពីថ្ងៃអង្គារម្សិលមិញ។

ការលើកឡើងរបស់អគ្គលេខាជាតិអាមេរិកគឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាតាឡង់តិក មូលនិធិកូរ៉េ ដែលប្រធានបទសំខាន់គឺទៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

យ៉ាងណាមិញការលើកឡើងបង្ហើបពីការចរចារជាមួយនឹងប្រទេសកូរ៉េខាងជើងពីសំណាក់លេការជាតិអាមេរិក គឺវាហាក់មានភាពផ្ទុយគ្នាជាមួយនឹងសម្តីរបស់លោកប្រធានាធិបតី Trump ដែលធ្លាប់អះអាងថាមិនមានការចរចារណាមួយត្រូវបានធ្វើឡើងជាមួយកូរ៉េខាងជើងនោះទេ។

គួរបញ្ជាក់ថាការលើកឡើងរបស់អគ្គលេខាជាតិអាមេរិកអាចជាសញ្ញាភ្លើងខៀវមួយសម្រាប់បន្ថយកម្តៅនៅក្នុងឧបទ្វីបកូរ៉េ ដោយសារតែកន្លងមក ភាគីក្នុងជម្លោះទាំងអស់ហាក់ដូចជាបង្ហាញសាច់ដុំដាក់គ្នាជាជាងស្វែងរកដំណោះស្រាយបញ្ហាដោយមកកាន់តុចរចារ ហើយនេះក៏មិនមែនជាលើកទីមួយឡើងដែលអគ្គលេខាជាតិអាមេរិកបង្ហើបពីការស្វែហរកកិច្ចចរចារជាមួយនឹងប្រទេសកូរ៉េខាងជើង៕



ដោយ៖វិសាល
ប្រភព៖ sputnik
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា