អតីតភ្នាក់ងារ FBI ដែល Trump ដកហូតដំណែងបានហៅប្រធានាធិបតីខ្លួនឯងថា “ស្មារតីមិនគ្រប់”

464 Views
December 13, 2017

អតីតភ្នាក់ងារពិសេស FBI ជើងចាស់ដែលត្រូវបានលោកប្រធានាធិបតីសហរដ្ឋអាមេរិកដកហូតតំណែង ជុំវិញបញ្ហាសារឆ្លើយឆ្លងរវាងប្រធានាធិបតី Trump និងប្រទេសរុស្ស៊ីបានហៅលោក Trump ថាជាមនុស្សមានស្មារតីមិនគ្រប់។

 

 

លោក Peter Strzok ដែលជាអតីតទីភ្នាក់ងារ FBI ជើងចាស់ដែលធ្លាប់ធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅទៅលើអ៊ីម៉ែលេកជនរបស់លោកស្រី Clinton ត្រូវបានដកហូតចេញពីមុខតំណែងកាលពីរដូវក្តៅចេញពីក្រុម Muller ហើយនៅក្នុងនោះដែរលោកក៏ធ្លាប់បានធ្វើការស៊ើបលើករណីការឃោសនារកសម្លេងឆ្នោតរបស់លោកប្រធានាធិបតី Trump ជាមួយនឹងប្រទេសរុស្ស៊ីផងដែរ។

 

 

យ៉ាងណាមិញកាលពីខែតុលាឆ្នាំ 2016 កន្លងមកនេះនៅក្នុងប្រតិបត្តិការស៊ើបអង្កេតលើករណីរបស់លោក Trump ជុំវិញការចោទប្រកាន់ថាមានប្រទេសរុស្ស៊ីនៅពីក្រោយ គឺ Strzok បានបញ្ជាក់ថា Donald Trump មិនបានផ្តល់ចម្លើយច្បាស់លាស់មកកាន់ខ្លួននោះទេ ហើយលោកក៏បានហៅប្រធានាធិបតី Trump ជាមនុស្សមានស្មារតីមិនគ្រប់។

 

 

គួរបញ្ជាក់ថាទោះបីជាត្រូវបានគេដកហូតតំណែងចេញពីក្រុម Muller នៃភ្នាក់ងារ FBI យ៉ាងណាក្តី ក៏លោក Strzok នៅតែទទួលបានការគោរព និងការពារពីអតីតមិត្តរួមការងាររបស់ខ្លួនផងដែរ ដោយក្នុងនោះកាលពីសប្តាហ៍មុនលោក Chris Wray ដែលជាប្រធានភ្នាក់ងារ FBI បានជួបតទល់ជាមួយនឹងប្រធានាធិតីដើម្បីការពាររឿងក្តីរបស់អតីតក្រុមការងាររបស់ខ្លួន៕

 

 

 

ប្រភព៖ Times

ដោយ៖ វិសាល

 

Facebook Comment

Related Articles