យន្តហោះចម្បាំងទម្លាក់គ្រាប់ប្រទេសចិនធ្វើសមយុទ្ធក្រឡឹងកោះតៃវ៉ាន់
1729 Views
December 14, 2017
Tags: China Daily
កាលពីថ្ងៃច័ន្ទកន្លងមកនេះយន្តហោះចម្បាំងទម្លាក់គ្រាប់របស់ប្រទេសចិន H-6K Su-30 និង J-11 ត្រូវបានគេរាយការណ៍ថាធ្វើការហោះហើរក្រឡឹងនៅក្នុងតំបន់កោះតៃវ៉ាន់។

តាមការបញ្ជាក់របស់សារព័ត៌មាន China Daily បានឲ្យដឹងថាការហោះហើរក្រឡឹងនៅក្នុងតំបន់កោះតៃវ៉ាន់គឺកងកម្លាំងនៃប្រទេសចិនបានរៀចចំធ្វើឡើងនូវសមយុទ្ធអាកាសមួយដើម្បីពង្រឹងលើសមត្ថភាពកងកម្លាំងក្នុងការការពារដែនអាកាស។

យ៉ាងណាមិញជារឿយៗកងកម្លាំងប្រទេសចិនតែងតែរៀបចំសមយុទ្ធនៅក្បែរនឹងព្រំដែនកោះតៃវ៉ាន់ បន្ទាប់ពីដែនកោះមួយនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងសហរដ្ឋអាមេរិក ហើយជាពិសេសកន្លងមកជារឿយៗដែនកោះមួយនេះតែងតែទាមទារឯករាជ្យពេញលេញពីប្រទេសចិនផងដែរ៕




ដោយ៖ វិសាល
ប្រភព៖ sputniknews
Tags: China Daily
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា