លេខាជាតិអាមេរិកប្រកាសក្តែងៗថាចរចារជាមួយកូរ៉េខាងជើង ខណៈពេលសេតវិមានប្រកាសថាអត់
ពាក្យសម្តីរបស់អគ្គលេខាជាតិអាមេរិក Rex Tilerson ដែលប្រកាសក្តែងៗស្វែងរកការចរចារជាមួយនឹងប្រទេសកូរ៉េខាងជើងកំពុងតែក្លាយទៅជាចម្ងល់សម្រាប់អន្តរជាតិ បន្ទាប់ពីសេតវិមានសហរដ្ឋអាមេរិកបានបានចេញលិខិតប្រកាសថាបញ្ជាក់ជំហរថាលុះត្រាណាតែកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។

យ៉ាងណាមិញកាលពីថ្ងៃអង្គារកន្លងមកនេះនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងទីក្រុង វ៉ាស៊ីនតោន អគ្គលេខាជាតិអាមេរិកបាននិយាយទៅកាន់អ្នកចូលរួមថា៖ “ពួកយើងបញ្ជាក់ថាផ្នែកការទូតគឺបានត្រៀមរួចរាល់ហើយសម្រាប់ចរចារជាមួយប្រទេសកូរ៉េខាងជើង ហើយពួកយើងក៏ត្រៀមរួចរាល់សម្រាប់កិច្ចពិភាក្សាជាលើកដំបូងដោយមិនមានលក្ខខណ្ឌជាមុន”។

ទោះបីជាយ៉ាងណាក៏ដោយការបង្ហាញជំហររបស់អគ្គលេខាជាតិអាមេរិក ជាមួយនឹងសេតវិមានគឺហាក់មានភាពខ្វែងគំនិតគ្នាលើបញ្ហាប្រទេសកូរ៉េខាងជើង ហើយជាមួយគ្នាដែរកាលពីពេលថ្មីៗនេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកក៏ធ្លាប់បានសរសេរនៅលើបណ្តាញសង្គម Twitter រិះគន់លើការបង្ហាញជំហរចរចាររបស់លោក Rex Tillerson ផងដែរ៕




ដោយ៖ វិសាល
ប្រភព៖ bbc
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា