ការទម្លាក់កំហុសកើតឡើងក្នុងសេតវិមានបន្ទាប់ពីបរាជ័យការបោះឆ្នោតនៅតំបន់ Alabama

407 Views
December 14, 2017

បន្ទាប់ពីលោក Doug Jones ដែលស្ថិតនៅក្នុងគណបក្សប្រជាធិបតេយ្យបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រជែងតំណែងកៅអីព្រឹទ្ធសភាក្នុងតំបន់ Alabama កាលពីម្សិលមិញរួចមក សមាជិកគណបក្សសាធារណរដ្ឋដែលមានទំនាក់ទំនងស្និតនៅក្នុងសេតវិមានបានបង្ហាញប្រាប់សារព័ត៌មាន CNN ថាការទម្លាក់កំហុសកំពុងតែកើតមាននៅក្នុងសេតវិមានអាមេរិក។

 

 

 

ស្របគ្នានេះដែរនៅក្នុងកិច្ចប្រជុំសមាជិកគណបក្សសារធារដ្ឋរបស់លោកប្រធានាធិបតី Trump កាលពីម្សិលមិញនេះលោក Trump លើកឡើងថា ៖ “សមាជិកនៅក្នុងគណបក្សសាធារណរដ្ឋគឺសប្បាយចិត្តណាស់ហើយដែល Moore បាត់បង់កៅអីរបស់ខ្លួន តែយ៉ាងណាក៏ដោយយើងត្រូវតែគាត់គួរតែបានទទួលវា”។

 

 

 

ទោះបីជាយ៉ាងណាក៏ដោយលោកប្រធានាធិបតី Trump បានថ្លែងទៅកាន់សមាជិកនៅក្នុងគណបក្សរបស់ខ្លួនត្រូវតែប្រឹងប្រែងដើម្បីទទួលបានការគាំទ្រឡើងវិញ ខណៈពេលដែលរឿងអាស្រូវមុនពេលបោះឆ្នោតរបស់លោក Roy Moore គឺអាចជាហេតុផលមួយនៃការបាត់បង់ប្រជាប្រិយភាព៕

 

 

 

 

 

ដោយ៖ វិសាល

ប្រភព៖ BBC

Facebook Comment

Related Articles