បើកបរមិនត្រូវស្ថិតក្នុងស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់២នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៤ ខែធ្នូម្សិលមិញ
443 Views
December 15, 2017
Tags: នគរបាលចរាចរណ៍
យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, និងរបួសធ្ងន់៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង រថយន្តតូច២គ្រឿង, រថយន្ដធុនធំ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា រយៈពេល១៤ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៤នាក់ របួសធ្ងន់ចំនួន១៣៥នាក់ និងរបួសស្រាលចំនួន៥១នាក់៕
ប្រភព៖ freshnews
Tags: នគរបាលចរាចរណ៍