ប្រធានាធិបតី Peru កំពុងប្រឈមជាមួយគំនាបលាលែងពីតំណែង
លោកប្រធានាធិបតីនៃប្រទេសប៉េរូ Pedro Pablo Kuczynski គឺកំពុងតែស្ថិតនៅក្រោយសម្ពាធបង្ខំឲ្យចាកចេញពីតំណែង បន្ទាប់ពីលោកត្រូវបានគេរកឃើញថាជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនៃអំពើពុលរលួយ។

ជាមួយគ្នានេះដែរបន្ទាប់ពីទទួលរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងអំពើរពុករលួយរួចមកលោកប្រធានាធិបតី Kuczynski បានបាត់បង់ប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ជាពិសេសសូម្បីតែសមាជិកសភានៅក្នុងរដ្ឋាភិបាលរបស់លោកក៏បង្ហាញពីការមិនគាំទ្រលោកផងដែរ។

បង្ហាញរកាំរកូសរហូតជាសម្ពាធឈានទៅដល់ការបណ្តេញចេញពីតំណែងគឺបានកើតឡើងបន្ទាប់ពីមានរបាយការណ៍មួយបង្ហាញថាលោកប្រធានាធិបតីគឺបានជាប់ពាក់ព័ន្ធក្នុងការកិបកេងលុយប្រមាណ 5 លានដុល្លា នៅក្នុងគម្រោងសំណង់ Odebrecht ដែលមានក្រុមហ៊ុនប្រេស៊ីលជាអ្នកទទួលសាងសង់។

យ៉ាងណាមិញអតីតអគ្គនាយកនៃក្រុមហ៊ុនសំណង់ Marcelo Odebrecht ដែលកំពុងតែជាប់ពន្ធធនាគារនៅក្នុងប្រទេសប្រេស៊ីលរយៈពេល 19 ឆ្នាំ បាននិយាយថាលោកប្រធានាធិបតី Kuczynski ពិតជាជាប់ពាក់ព័ន្ធនៅក្នុងរឿងទាំងអស់នេះមែន ដែលលោក Kuczynski ជាអ្នកប្រឹក្សាយោបល់ក្នុងរឿងទាំងអស់នេះ៕


ប្រភព៖ bbc
ដោយ៖ វិសាល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា