ញៀន selfie ពេក រថភ្លើងមកដល់ គេចក៏មិនទាន់ដែរ!
696 Views
December 15, 2017
ការថតរូប selfie កម្សាន្ដ គឺជារឿងគួរឲ្យសប្បាយរីករាយ ប៉ុន្ដែយើងមិនត្រូវវក់នឹងការថត ដោយភ្លេចគិតពីគ្រោះថ្នាក់នៅជុំវិញខ្លួននោះទេ។

ជាក់ស្ដែង យុវតីជនជាតិឥណ្ឌូនេស៊ីម្នាក់ បានដើរលេងនិងថតរូបជាមួយមិត្តភក្ដិមួយក្រុម នៅម្ដុំផ្លូវរថភ្លើង។ កំពុងតែថត ញញឹមផង ធ្វើស្ទីលឃ្ចូតផង ស្រាប់តែរថភ្លើងកំពុងធ្វើដំណើរមកពីក្រោយ បុកយុវតីនោះ ឲ្យខ្ទាតជាច្រើនម៉ែត្រ យ៉ាងគួរឲ្យរន្ធត់!

គ្រោះថ្នាក់នេះ បានធ្វើឲ្យក្បាលរបស់នាងបោកនឹងស៊ីម៉ង់ ហើយហូរឈាមជាទម្ងន់។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និង ធ្វើការវះកាត់ដើម្បីឃាត់ឈាម។

ពេលនេះនាងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយ ចំណែកស្ថានភាពរបស់នាងបានស្រាកស្រាន្ដខ្លះៗហើយ៕



ដោយ៖ Mago
ប្រភព៖ worldofbuzz
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា