ប្រទះឃើញកាបូបអាថ៌កំបាំងលើចម្លាក់បុរាណជាច្រើនជុំវិញពិភពលោក
យើងដឹងហើយថា ចម្លាក់បុរាណនៅតាមបណ្ដាប្រទេសនានា ឆ្លុះបញ្ចាំងពីវប្បធម៌ប្លែកៗ ខុសៗពីគ្នា។ ប៉ុន្ដែរឿងដែលចម្លែក ហេតុអ្វីបានជាគេចាប់អារម្មណ៍ឃើញមានរូបកាបូបដៃ ស្រដៀងគ្នា នៅតាមចម្លាក់ក្នុងប្រទេសដែលមានវប្បធម៌ខុសគ្នា ហើយទីកន្លែងក៏ផ្សេងគ្នាទៀតនោះ?

តាមការអះអាងខ្លះ បញ្ជាក់ថា រូបកាបូបចម្លែកនេះ មាននៅលើចម្លាក់ Assyrian ដែលសព្វថ្ងៃនៅប្រទេសអ៊ីរ៉ាក់ បង្ហាញពីព្រះឈ្មោះ Annukia ។

ចំណែកកាបូបស្រដៀងគ្នា ក៏ប្រទះឃើញនៅលើចម្លាក់បុរាណក្នុងប្រទេសម៉ិចស៊ីកូ និង ទួគី។

រឿងនេះ គេហទំព័រ Ancient Code និយាយថា កាបូបអាថ៌កំបាំងទាំងនោះ បានបង្ហាញពីលក្ខណៈពិសេសរបស់ព្រះអាទិទេព ក្នុងវប្បធម៌ផ្សេងៗគ្នា។

តែហេតុអ្វីបានជាវប្បធម៌ដែលនៅឆ្ងាយដាច់ពីគ្នាសោះ បង្ហាញពីលក្ខណៈរបស់ព្រះកាន់កាបូបដូចគ្នា?

អ្នកខ្លះបានទាយប្លែកៗថា នេះជាកាបូបដែលផ្ទុកបច្ចេកវិទ្យាកាលពីសម័យបុរាណនោះ ខ្លះទៀតថា កាបូបនោះអាចតំណាងឲ្យគ្រាប់ពូជសម្រាប់កសិកម្ម ដែលត្រូវបានចែកចាយពាសពេញពិភពលោក។


អាថ៌កំបាំងនេះ នៅតែជាប្រស្នា មិនទាន់មានអ្នកដោះស្រាយចេញនៅឡើយទេ។
ចុះប្រិយមិត្តគិតថាជាអ្វីដែរ?
ដោយ៖ Mago
ប្រភព៖ Metro
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា