ក្រសួងកំពុងពិនិត្យត្រៀមបិទអង្គភាពព័ត៌មានជិត៣០០ស្ថាប័ន
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានឲ្យដឹងថា មន្ត្រីជំនាញកំពុងតែពិនិត្យលើឈ្មោះអង្គភាពព័ត៌មានជិត៣០០ស្ថាប័ន ដើម្បីស្នើទៅរដ្ឋមន្ត្រីលុបឈ្មោះស្ថាប័នទាំងនោះដោយសារសុំអាជ្ញាប័ណ្ណហើយមិនបានធ្វើសកម្មភាព ឬមិនបានសុំបន្តអាជ្ញាប័ណ្ណពេលផុតកំណត់។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សន្តិភាព និងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា» ថ្ងៃទី១៥ ធ្នូនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍ថា លោកបានបញ្ជូនឈ្មោះកាសែត និងទស្សនាវដ្តីចំនួន២៧៥អង្គភាព ទៅរដ្ឋមន្ត្រីដើម្បីពិនិត្យសម្រេចលុបចេញពីបញ្ជី៖ «ធាតុពិតឈ្មោះអ្នកដែលត្រូវលុប គឺមានអស់ហើយ ដោយសារគាត់មិនដែលចេញផ្សាយ អាជ្ញារប័ណ្ណរបស់គាត់រយៈពីរឆ្នាំហើយ គាត់មិនដែលមកបន្ត..»។
លោកបន្ថែមថា លោកក៏ពិចារណាចំពោះសារព័ត៌ដែលកំពុងធ្វើការផ្សព្វផ្សាយតែមិនបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដោយថា កំពុងធ្វើសកម្មភាពខុស។
អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យមិនចាំបាច់បិទប្រព័ន្ធផ្សព្វផ្សាយទេ គឺថាបើស្ថាប័នទាំងនោះមិនបម្រើផលប្រយោជន៍សាធារណៈនោះនឹងលែងមានការគាំទ្រពីមហាជន៖ «យើងតែងតែទុកឲ្យសាធារណជនជាអ្នកសម្រេចចិត្ត ថាតើគេគាំទ្រអង្គភាពសារព័ត៌មានណាមួយ? តើអង្គភាពសារព័ត៌មានណាមួយដែលអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ? អញ្ចឹងចង់មិនចង់ ទោះបីក្រសួងបិទឬមិនបិទ អង្គភាពសារព័ត៌មានដែលមិនបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមិនបានផលិតព័ត៌មានដែលមានគុណភាពជូនសាធារណជនទេនោះ នឹងត្រូវបិទដោយខ្លួនឯង»។
ប៉ុន្តែលោក មឿន ឈានណារិទ្ធិ បញ្ជាក់ថា បើស្ថាប័នណាដែលយកឈ្មោះជាអ្នកសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ខុសច្បាប់ និងខុសវិជ្ជាជីវៈព័ត៌មាននោះ ក្រសួងត្រូវតែចាត់វិធានការផ្លូវច្បាប់។
របាយការណ៍ក្រសួងព័ត៌មានឲ្យដឹងថា ស្ថាប័នសារព័ត៌មានចំនួន៥៣០អង្គភាពបានចុះបញ្ជី ក្នុងនោះកាសែតនិងទស្សនាវដ្តីបរទេសមានចំនួនជាង៤០៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា