កម្ពុជាបានត្រៀមខ្លួន ចូលរួមធ្វើជាសមាជិកអង្គការបោះឆ្នោតពិភពលោក
កម្ពុជាបានត្រៀមខ្លួនក្នុងការធ្វើជាសមាជិក អង្គការបោះឆ្នោតពិភពលោក ដែលហៅកាត់ថា A-WEB (The Association of World Election Bodies)។ ការត្រៀមខ្លួនដើម្បីក្លាយជាសមាជិកនៃអង្គការ បោះឆ្នោតពិភពលោក A-WEB នេះ បានធ្វើឡើងតាមរយៈជំនួបមួយរវាងប្រធាន គជប កម្ពុជា លោក ស៊ិក ប៊ុនហុក ជាមួយនឹងអគ្គលេខាធិការ សមាគមអង្គការ បោះឆ្នោតពិភពលោក គីម យ៉ុង ហ៊ី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការ គជប។

A-WEB គឹជាអង្គការមួយ ដែលបានបង្កើតកាលពីខែតុលាឆ្នាំ២០១៣ ក្នុងប្រទេសកូរ៉េខាងត្បូង និងមានសមាជិក១០៩ មកពី១០៣ប្រទេសលើសកលលោក។ លោក ស៊ិក ប៊ុនហុក បានវាយតម្លៃខ្ពស់ចំពោះសមាគម A-WEB ដែលជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាពនិងឯករាជ្យដែលរួមបញ្ចូលសមាជិកពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតពិភព លោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសជាសមាជិកនោះទេ។

ប្រធាន គជប កម្ពុជា លោកស៊ិក ប៊ុនហុក បានថ្លែងថា គជបនឹងសហការជាមួយ A-WEB ជាជំហាន មុននឹងក្លាយជាសមាជិករបស់សមាគមនេះ៕





ប្រភព៖ freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា