នគរបាលជាតិ ​បង្ហាញលេខ​​ទូរស័ព្ទពិសេស​៧ខ្សែ និងមុខសញ្ញាចោរលួច ឆក់ និងលូកហោប៉ៅ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋការពារខ្លួន ​ក្នុងពិធី​​បុណ្យ​សមុទ្រ​ នៅខេត្តកែប

663 Views
December 21, 2017

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ​អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៦ខ្សែ​ ដើម្បី​ឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង ក្នុងពិធី​បុណ្យសមុទ្រនា ខេត្តកែប ថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧។

លេខទូរស័ព្ទពិសេស ដែលអាចឲ្យប្រជាពលរដ្ឋទាក់ទងបាន២៤ម៉ោងរួមមាន​៖ 117, ​740, 741, 742, 743 និង 744។

ជាមួយគ្នានេះ នគរបាលក៏បានបង្ហាញមុខសញ្ញាចោរលួច ឆក់ និងបុកហោប៉ៅ ដើម្បីបង្ការទប់ស្កាត់បទល្មើស ក្នុងពិធីបុណ្យសមុទ្រផងដែរ៕

ប្រភព៖ freshnews

Facebook Comment

Related Articles