អស់ពីរងារ បន្តិចទៀតឥទ្ធិពលខ្យល់ព្យុះនឹងបង្ករជាភ្លៀងទៀត
បន្ទាប់ពីទទួលរងនូវសម្ពាធទាបដែលបង្ករទៅជាលក្ខណៈរងារខ្លាំងក្នុងតំបន់នានាក្នុងប្រទេសកម្ពុជា នាមុននេះបន្តិច ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថាចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៧ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) ដោយបង្កឱ្យមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ពិសេសតាមបណ្តាខេត្តជាប់បណ្តោយព្រំដែនកម្ពុជា-វៀតណាម។



តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។



ដំណឹងនៃសេចក្តីប្រកាសនេះគឺជាការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕


ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ៖ ចាន់ សុផល
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា