សង្វេគណាស់ ឆក់ស្លាប់ដោយសារតែសាកថ្មទូរស័ព្ទចោលពេលកំពុងគេង
ពិតជារឿងគួរឲ្យសង្វេគយ៉ាងខ្លាំងដែលបានកើតឡើងលើក្មេងស្រីជនជាតិវៀតណាមម្នាក់កំពុងរស់នៅក្នុងខេត្ត Hoan Kiem ពោលគឺក្មេងស្រីរូបនោះបានឆក់ចរន្តអគ្គីសនីរហូតដល់ស្លាប់ដោយសារតែឆ្នាំងសាកថ្មទូរស័ព្ទរបស់ខ្លួន។


តាមរយៈរបាយការណ៍ប៉ូលីសកោសល្យវិច័យបានឲ្យដឹងថា ក្មេងស្រី Le Thi Xoan មានទម្លាប់សាកថ្មទូរស័ព្ទ និងទុកចោលលើគ្រែមុនពេលនាងគេង ក៏ប៉ុន្តែជាអកុសលខ្សែនៃឆ្នាំងសាកថ្មរបស់នាងគឺមានប្រឡាក់ទឹកដែលនាងមិនបានដឹង ដែលវាបានបង្ករជាការឆ្លងចរន្តអគ្គីសនីឆក់ក្មេងស្រីវ័យ 14ឆ្នាំស្លាប់នៅលើគ្រែតែម្តង។


បន្ទាប់ពីសមាជិកក្រុមគ្រួសាររបស់នាងបានប្រទះឃើញ ពួកគេព្យាយាមបញ្ជូននាងទៅកាន់មន្ទីពេទ្យផងដែរ ប៉ុន្តែជាអកុសលវាយឺតពេលបាត់ទៅហើយ។

គួរបញ្ជាក់ថាបន្ទាប់ពីមានករណីឆក់ក្មេងស្រីស្លាប់ ប៉ូលីស និងក្រុមគ្រួសាររបស់នាងក៏បានត្រួតពិនិត្យឡើងវិញនូវប្រភេទទូរស័ព្ទ i phone 6 របស់នាង រួមជាមួយនឹងឆ្នាំងសម្រាប់សាកថ្មផងដែរ ថាវាជារបស់ដែលនាំមកពីក្រុមហ៊ុនដើម ឬជារបស់ចម្លង បានជាបង្ករនូវគ្រោះថ្នាក់បែបនេះ៕
អត្ថបទផ្សេងៗ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា