រដ្ឋសភាប្រកាសសុពលភាព សមាជិកថ្មីលោក យិន ប៊ុនណាង ដើម្បីជំនួសលោក អ៊ឹម សិទ្ធី ដែលទទួលមរណភាព
875 Views
December 26, 2017
Tags: រដ្ឋសភា
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋសភា បានបន្ដបើកកិច្ចប្រជុំពេញអង្គមួយទៀត ដើម្បីប្រកាសសុពលភាពសមាជិកថ្មីរដ្ឋសភា១រូប គឺលោក យិន ប៊ុនណាង ដែលត្រូវបានតែងតាំងជំនួសតំណែង លោក អ៉ឹម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាខាងលើ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកនានា នៃរដ្ឋសភាផងដែរ។

ក្រៅពីរបៀបវារៈទី១ ខាងលើនេះ ក៏មានរបៀបវារៈមួយទៀត គឺការបោះឆ្នោតជ្រើសតាំង លោក លី ឆេង ដើម្បីធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាផងដែរ៕

ប្រភព៖ freshnews
Tags: រដ្ឋសភា
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា