លោកឃួងស្រេងទទូចដល់អ្នកលក់ថ្នាំត្រូវមានជំនាញពិតប្រាកដ

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សមាជិកអ្នកលក់ឱសថកម្ពុជាជំនាន់ទី៣ នៅមហោស្រពចេនឡា លោក ឃួន ស្រេង បានឱ្យដឹងថា អ្នកលក់ថ្នាំពេទ្យ នៅរាជធានីភ្នំពេញ គួរគិតដល់សុខភាពប្រជាជនផង កុំគិតតែលុយពេក លក់របស់មិនល្អ និងផ្សំថ្នាំ មិនត្រឹមត្រូវ ប៉ះពាល់ដល់សុខភាពប្រជាជន។
នៅក្នុងនោះដែរលោកអភិបាលក្រុងបន្តថាថ្នាំជាអាវុធមុខ២ ដូច្នេះសូមអ្នកលក់ថ្នាំពេទ្យទាំងអស់ ត្រូវគិតឡើងវិញ។ ការលក់ថ្នាំមិនល្អ ឬគ្មានប្រសិទ្ធភាពអាចនឹងមានផលប៉ះពាល់ខ្លាំងមែនទែន ដល់សុខភាពប្រជាជន។
ជាចុងក្រោយលោកបញ្ជាក់ថាអ្វីដែលកាន់តែពិសេសទៀតនោះ ថ្នាំពេទ្យទាំងអស់ត្រូវរក្សាទុកកន្លែងមាន សុវត្ថិភាព និងក្នុងសីតុណ្ហភាពចន្លោះពី ២០ អង្សា ទៅ ២៥ អង្សា។ បើមានថ្នាំហួសកំណត់ ឬគ្មានគុណភាព អាជីវករលក់ឱសថទាំងអស់ ត្រូវយកទៅចោល កុំលក់ដោយមិនគិតពីសុខភាពប្រជាជនអី៕