រដ្ឋាភិបាលសម្រេចប្រគល់វិហារកាតូលិកលើភ្នំបូកគោទៅសហគមន៍កាតូលិកគ្រប់គ្រងវិញ
បរិស្ថាន បានសម្រេចប្រគល់វិហារកាតូលិកនៅលើកំពូលភ្នំបូកគោក្នុងខេត្តកំពត ទៅឱ្យសហគមន៍កាតូលិកកម្ពុជាគ្រប់គ្រងវិញ ដោយថា ដើម្បីបម្រើដល់ប្រយោជន៍ក្នុងវិស័យសាសនា។
ក្រសួងបរិស្ថានបានប្រកាសឲ្យដឹងអំពីសេចក្ដីសម្រេចបែបនេះរបស់ខ្លួន នៅលើទំព័ហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ហើយថា ការប្រគល់វិហារកាតូលិកនេះទៅឲ្យសហគមន៍កាតូលិកកម្ពុជាវិញ គឺដើម្បីបញ្ជាក់នូវការគោរពសិទ្ធិសេរីភាពនៃការគោរពបូជា និងជំនឿសាសនានៅក្នុងប្រទេសកម្ពុជា។
វិហារកាតូលិកលើភ្នំបូកគោ (FB: ក្រសួងបរិស្ថាន)
វិហារកាតូលិកនេះ ត្រូវបានសាងសង់ក្នុងអំឡុងឆ្នាំ១៩១៧ នៅលើភ្នំបូកគោ ស្ថិតក្នុងឧទ្យានជាតិព្រះមុន្នីវង្ស ឬហៅសាមញ្ញថា ភ្នំបូកគោ។
សំណង់វិហារកាតូលិកនេះ ត្រូវបានកសាងឡើងក្នុងសម័យអាណានិគមបារាំង រួមគ្នាជាមួយលំនៅឋាន កាស៊ីណូ សណ្ឋាគារ វត្តអារាមពុទ្ធសាសនា ទំនប់ទឹក ស្ថានីយអគ្គិសនី និងសំណង់រដ្ឋបាលដទៃទៀត ប៉ុន្តែ ត្រូវបានបោះបង់ចោលចាប់តាំងពីទសវត្សរ៍១៩៧០មក៕
ប្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា