អតីតប្រធានាធិបតីកូរ៉េខាងត្បូងបង្ហាញខ្លួនក្នុងសវនាការ

413 Views
December 26, 2017

លោកស្រី Park Geun-hye ដែលជាអតីតប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញខ្លួន ក្នុងសវនាការ ជាលើកដំបូង ចាប់តាំងពី លោកស្រីត្រូវបានចាប់ខ្លួនក្នុងបទចោទប្រកាន់ពាក់ព័ន្ធ នឹងអំពើពុករលួយ។

 

 

 

 

តាមរយៈមន្រ្តីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាការចូលខ្លួនទៅក្នុងតុលាការរបស់អតីតប្រធានាធិបតីរូបនេះគឺដើម្បីឆ្លើយនឹងសំណួររបស់ចៅក្រម សួរដេញដោលទាក់ទងនឹងលុយចំនួន ៣.៧លាន់ដុល្លាសហរដ្ឋអាមេរិកកំឡុងពេលដែលលោកស្រីកាន់តំណែងចាប់តាំងពីឆ្នាំ 2013 រហូតទៅដល់ពាក់កណ្តាលឆ្នាំ 2016 ។

 

 

 

 

 

យ៉ាងណាមិញនៅក្នុងរបាយការណ៍កន្លងមកដែលលោក Nam Jae-joon ភ្នាក់ងារសម្ងាត់ជាតិ NIS បានបង្ហាញគឺនៅក្នុងគណនីធនាគាររបស់លោកស្រី Park ក្នុងកំឡុងពេលលោកស្រីកាន់តំណែងគឺមាន ប្រាក់ចំនួន 100 លានវ៉ុន ឬ 9300 ដុល្លាបានផ្ញើរចូលឲ្យលោកស្រីជារៀងរាល់ខែ។

 

 

 

 

បញ្ជាក់ថាលោកស្រី Park Geung-hye ត្រូវបានទម្លាក់ចេញពីតំណែងកាលពីខែកញ្ញាឆ្នាំ 2016 បន្ទាប់ពីរកឃើញថាលោកស្រីជាប់ពាក់ព័ន្ធនឹងអំពើរពុករលួយរបស់មូលនិធិ Choi Soon-sil ហើយជាមួយគ្នានោះដែរក៏មានបុគ្គលល្បីៗ និងមានអំណាចមួចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង បានជាប់ពាក់ព័ន្ធនឹងរឿងនេះផងដែរ ដោយក្នុងនោះក៏មានទាំងអគ្គនាយកក្រុមហ៊ុន Samsung ប្រចាំកូរ៉េខាងត្បូងផងដែរ៕

 

 

 

 

Facebook Comment

Related Articles