រថយន្ដធុនធំ២គ្រឿង បុកគ្នាពេញទំហឹង លាន់ស្នូរដូចរន្ទះ ស្លាប់ និងរបួសធ្ងន់២នាក់ លើកំណាត់ផ្លូវជាតិលេខ៣

687 Views
December 26, 2017

យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថា្នក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ រវាងរថយន្ដ​សណ្តោងរ៉ឺម៉ក បុកជាមួយរថយន្តដឹកស្រូវ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ក្នុងទិសដៅផ្ទុយគ្នា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

 

 

 

បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា​ មុនពេល​កើតហេតុ​រថយន្តម៉ាកសណ្តោង​រ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1890 បើកបរដោយ ឈ្មោះ ស្រី ចន្ទា ភេទប្រុស អាយុ៤៣ឆ្នាំ ក្នុងទិសដៅ ពីកើតទៅលិច គ្មានរងរបួស។

 

 

 

មន្ត្រីនគរបាល បានបន្ដថា រថយន្តនេះ មកដល់កន្លែងកើតហេតុ ស្រាប់តែបុកចំពីមុខគ្នាពេញទំហឹង ជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវ ពណ៌ខៀវពាក់ ស្លាកលេខភព៣ គ ៦៦៩៦ ទិសដៅបញ្ជ្រាស់គ្នា មកពីលិចទៅកើត បើកបរដោយឈ្មោះ ណី ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ​ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (បានស្លាប់នៅនិងកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ត្រេន ចិត្ត្រា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត រងរបួសធ្ងន់ បានយកទៅមន្ទីពេទ្យខេត្តកំពត។

 

 

មន្ត្រីនគរបាលដដែល បន្តទៀតថា ក្រោយហេតុការណ៍សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែងធ្វើកំណត់ហេតុ កសាងសំណុំរឿងចាត់ការតាមច្បាប់។ ដោយឡែកសាកសព ត្រូវបានប្រគល់ ឲ្យសាច់ញាតិ្ដយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles