មន្រ្តីជាន់ខ្ពស់ផលិតមីស៊ីលឲ្យកូរ៉េខាងជើង 2 រូបទទួលទណ្ឌកម្មអាមេរិក
សហរដ្ឋអាមេរិកបានដាក់បញ្ចូលឈ្មោះមន្រ្តីជាន់ខ្ពស់ពីររូបរបស់ប្រទេសកូរ៉េខាងជើងទៅក្នុងបញ្ជីទណ្ឌកម្ម របស់ខ្លួន បន្ទាប់ពីដឹងថាពួកគេទាំងពីរគឺជាក្រុមបច្ចេកទេសជំនាញដែលជួយផលិតមីស៊ីលឆ្លងទ្វីប សម្រាប់ ប្រទេសកូរ៉េខាងជើង។

មន្រ្តីពីររូបរបស់ប្រទេសកូរ៉េខាងជើងត្រូវបានគេដឹងថាឈ្មោះ Kim Jong-sik និង លោក Ri Pyong-chol ដែលអ្នកទាំងពីរមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំផលិតកម្មវិធីអាវុធនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង។

យ៉ាងណាមិញមន្រ្តីជាន់ខ្ពស់ក្នុងគម្រោងផលិតអាវុធនុយក្លេអ៊ែរទាំងពិររូបគឺតែងតែបង្ហាញវត្តមាននៅពីក្រោយលោក Kim Jong-un នៅពេលដែលមានការសាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងម្តងៗ។

គួរបញ្ជាក់ថាតាមប្រវត្តិដែលសារព័ត៌មាន Reuter បានដកស្រង់អំពីមន្រ្តីគម្រោងផលិតមីស៊ីលទាំងពីរ គឺបានឲ្យដឹងថា លោក Ri Pyong-chol គឺមានប្រវត្តិសិក្សាជំនាញផ្នែកយោធាចេញមកពីប្រទេសរុស្ស៊ី ចំណែកឯលោក Kim Jong-sik គឺជាអ្នកវិទ្យាសាស្រ្តជំនាញប្រចាំកូរ៉េខាងជើង៕



ដោយ៖ វិសាល
ប្រភព៖ bbc
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា