MV ថ្មីអេនឌី ក៏មានវត្តមានតារាស្រីបាត់មុខជាយូរណាស់មកហើយ……………
លោក អេនឌី ដែលជាតារាចម្រៀងមានឈ្មោះបោះសម្លេងមួយរូបនៅក្នុងប្រទេសកម្ពុជាបាន បង្ហាញនៅក្នុងបណ្តាញសង្គមអ៊ិនស្តារក្រាមជាមួយរូបគំនូររបស់តារាសម្តែងដែលធ្លាប់មានឈ្មោះបោះសម្លេង កែវ ស្រីនាង ថាត្រៀមនិងលេចមុខនៅក្នុង MV ថ្មីរបស់លោកផងដែរ ។


កែវ ស្រីនាងត្រូវបានទស្សនិកជនជាច្រើនរង់ចាំទស្សនាការសម្តែងរបស់នាងសារជាថ្មីឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ការសម្តែងមួយរយៈធំ ។ យ៉ាងណាមិញទោះបីជាបាត់មុខពីពិភពសិល្បៈមួយរយៈពិតមែន ក៏ប៉ុន្តែមួយរយៈនៃការខកខាន ប្រឡូកសិល្បៈ គឺគេបានដឹងថា កែវ ស្រីនាង គឺរវល់មមាញឹក នឹងជំនួញ បើកហាងចំណីអាហារ ក៏ដូចជាការលក់ទំនិញតាមអនឡាញផងដែរ។


ចំពោះការបង្ហើបនៃការវិលចូលសិល្បៈរបស់ កែវ ស្រីនាងកំពុងតែធ្វើឲ្យទស្សនិកជន គ្រប់គ្នាដែលជាអ្នកគាំទ្រ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ស្របពេលកន្លងមកបទចម្រៀងរបស់លោក អេនឌី ដែលថតជាមួយ អ្នកនាង សុខ សោម៉ាវត្តី និងឌុច លីដា ពិតជាទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ផងដែរ៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា