រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចម្រុះមួយធ្វើការសិក្សាស្រាវជ្រាវ ដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ តាមរយៈព្រះរាជក្រឹត្យ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង កាលពីដើមខែធ្នូ ដែលសម្រេចបង្កើតក្រុមការងារចម្រុះមួយនេះបានឲ្យដឹងថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាក្រុមអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម។ (បញ្ជីឈ្មោះក្នុងសេចក្តីប្រកាស)
ក្រុមការងារថ្មីនេះមានភារកិច្ចជាសេនាធិការរបស់នាយករដ្ឋមន្ត្រី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រា ១៥១ថ្មី និងមាត្រា ១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។
សូមជំរាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីបំណងរបស់សម្តេច ចង់បង្រួមគណៈរដ្ឋមន្ត្រី។ ក្នុងនោះរដ្ឋាភិបាលគ្រោងនឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមរយៈព្រះរាជក្រឹត្យ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាទៀតនោះទេ៕



ប្រភព៖ freshnews
ព័ត៍មានផ្សេងៗ៖
ដំណឹងដ៏រីករាយ! អំពីកម្រិតប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ ដែលត្រូវដំឡើងសម្រាប់ឆ្នាំ២០១៨
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា