ដេនីក្វាន់ មួរម៉ៅ ដោយសារតែម៉េង កែវពេជ្ជតានិយាយថា………………..

1190 Views
December 28, 2017

តារា​សិចស៊ី​ដេននី ក្វាន់ ប្រតិកម្ម​ខ្លាំង​រហូតឌឺដងពាក្យ​សម្តី​ទៅកាន់អ្នក​នាង​ម៉េង កែវពេជ្ជតា ដែល​បាន​ដៀល ចន ច័ន្ទលក្ខិណា តែ​ធ្លោយមាក់ងាយ​ដល់​នាង​ដោយ​ហៅ​សុទ្ធ​តែ​ថា «មីអូនបីសាចអាក្រាតកាយគីមី»។

 

 

 

 

 

 



ដេននី ក្វាន់ នាង​បាន​សរសេរ​ទាំង​ឈឺចាប់​ព្រម​ទាំង​បោះ​សម្តី​បញ្ឈឺចិត្ត​អ្នក​នាង​ម៉េង​ កែវពេជ្ជតា វិញ​នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «មួយជីវិតនេះមិនចេះរមាស់រឿងអ្នកណាទេ..តែកុំឆ្កិសរឿងខ្ញុំមកទៀត បើអាចចាំទុកក្នុងអំបែងខួរខ្លះក៏ល្អដែលណារៀមច្បង ព្រោះពេលខ្លះអ្នកដែលសុំទោសមុនមិនមែនសុទ្ធតែជាអ្នកខុសនោះទេ ខ្ញុំស៊ូចាញ់ជាព្រះតែក៏មិនចង់ឈ្នះហើយមានឈ្មោះជាមារដែរ…ពាក្យសុំទោសក៏គ្មានលើកទីពីរទៀតដែរ.កុំរំពឹងខ្ពស់ពេកអ្នកបង ហើយក៏កុំមោទនះភាពគិតថាខ្លួននិយាយអីក៏ត្រូវ និយាយអីក៏គេគាំទ្ររហូតនោះ មនុស្សគេចេះបែកចែកអាក្រក់ល្អ ស ខ្មៅ មិនមែនចេះតែហៃអើតាមអ្នកបងទេ…សូមយកពេលអ្នកបងទៅច្រៀងបំពេរកូនបងចុះខ្ញុំអត់មានពេលឈ្លោះជាមួយមនុស្សមានអំនួតដូចអ្នកបងទេ ខ្ញុំក៏មិនសូវទំនេរសរសេរផ្លែផ្កាដែលព្រោះខួរក្បាលខ្ញុំមានតែរឿងរកសុីគឺគិតថាមិចរកលុយចិញ្ចឹមក្រពះមិនទំនេរកំដរទេ…បញ្ជាក់ឈប់មកដុតភ្លើងជាមួយខ្ញុំទៀតនិយាយអោយចំគឺដុតមិនឆេះទេព្រោះប្អូនត្រជាក់មិនដូច បងជាមនុស្សឈើគូសប៉ះឆេះប៉ឆេះនោះទេ Bye»។

 

 

 

 

 

 

គួរបញ្ជាក់ថាសារ​ខាង​លើ​របស់​ដេនី ក្វាន់​គឺ​ឆ្លើយតប​ទៅ​នឹង​សម្តី​របស់​អ្នក​នាង​ ម៉េង កែវពេជ្ជតា​ដែល​បាន​ថា ​ «ក៍ចង់រំលឹកទៅមីអូនបិសាចអាក្រាតកាយគីមីម្នាក់នោះដែរ​ថាកុំព្រហើន ភ្លេចកំណើត អោយ​សោះ​ ពាក្យសន្យាដែល​នាងខំពឹងគេឯងអស់លុយទាំងខ្ទាស់មកសម្របសម្រួលសូមទោសពី យើងទាំងស្លន់ស្លោ​នោះ​ នាងនៅមិនទាន់បានមកបំពេញនៅឡើយទេ​ ដែលយើងមិនទាមទារ ក៍ព្រោះខ្ជិលឃើញមុខនាងផង​ ប៉ុន្តែសូមកុំថែមសាំងថែមភ្លើងជេរយើងទាំងដែលយើងមិនបានធ្វើស្អីនាងអោយសោះ​ ក្រែងមិនដេកផ្ទះត្រឹម៥ឆ្នាំ​ អាចដេកយូរដល់មួយជីវិតក៍អាចថាបាន​»។

 

 

 

 

 


យើងទាំងអស់គ្នានឹងរង់ចាំមើលថាតើសង្គ្រាមពាក្យសម្តីរបស់តារាល្បីៗទាំងនេះនឹងទៅជាយ៉ាងណា៕

 

Facebook Comment

Related Articles