ស្រៀវណាស់លោកអើយ! នៅហ៊ានទៅធ្វើច្រមុះអត់ស្រីៗយើង?
1288 Views
December 28, 2017

គ្មាននារីណាម្នាក់ដែលមិនចង់ស្អាតទេ នៅក្នុងលោកនេះ។ អ្នកខ្លះទោះបីជាមានរូបសម្រស់ស្អាតពីធម្មជាតិហើយ ក៏នៅតែចង់កែកុនបន្ថែមទៀតដែរ ស្របពេលដែលបច្ចេកវិទ្យាកែសម្ផស្សកាន់តែទំនើបឡើង នាពេលបច្ចុប្បន្ន។
ប៉ុន្ដែ ចំពោះអ្នកដែលមានលទ្ធភាពចំណាយប្រាក់អស់ថ្លៃ ការវះកាត់ក៏មានគុណភាពទៅតាមតម្លៃ។ អ្វីដែលគួរឲ្យញញើត គឺការតច្រមុះដែលអស់ថោក ហើយជួបលទ្ធផលដូចជានារីជនជាតិថៃម្នាក់នេះ។
នេះជាការវះកាត់ដាក់ញ័រស៊ីលីកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ ធ្វើឲ្យជ័រដែលតខ្ទង់ច្រមុះលយចេញពីសាច់ មើលហើយឡើងស្រៀវតែម្ដង។ នៅពេលដែលពេទ្យបានដកជ័រនោះចេញហើយ ក៏សាច់នៅតែប្រហោងដែរ។
ដូច្នះ សូមមិត្តនារីៗ ប្រុងប្រយ័ត្ន ត្រូវរើសពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវ បើចង់កែសម្ជស្ស កុំឲ្យដូចនារីម្នាក់នេះ។
ដោយ៖ Mago