កុំចង់ខ្លាំង Duterte ធ្វើឲ្យបទឧក្រិដ្ឋក្នុងហ្វីលីពីនធ្លាក់ចុះច្រើន
រដ្ឋាភិបាលប្រទេសហ្វីលីពីនដែលដឹកនាំដោយលោកប្រធានាធិបតី Duterte បានបង្រ្កាបបទឧក្រិដ្ឋធ្លាក់ចុះយ៉ាងច្រើន នេះបើយោងតាមការបង្ហាញទិន្នន័យ ដោយកងកម្លាំងអគ្គស្នងការនៅក្នុងប្រទេសហ្វីលីពីន។

កាលពីថ្ងៃអង្គារកន្កងមកនេះលោកមេបញ្ជាការកងកម្លាំងប៉ូលីស ហ្វីលីពីន Ronald Dela Rosa បង្ហាញទិន្នន័យថា បទឧក្រិដ្ឋទូទាំងប្រទេសហ្វីលីពីនចំនួន 31ភាគរយបានធ្លាក់ចុះ ពោលគឺពី 17105ករណី មកនៅត្រឹម 11800ករណី គិតត្រឹមខែកក្កដាឆ្នាំនេះ។

នៅក្នុងបទល្មើសឧក្រិដ្ឋទាំងអស់ លោក Dela Rosa បញ្ជាក់ថា ករណីរំលោភ សេពសន្ថវៈគឺបានថយចុះរហូតដល់ 49 ភាគរយ ដែលវាជាចំនុចវិជ្ជមានផងដែរ។

យ៉ាងណាក៏ដោយទោះបីជាបទឧក្រិដ្ឋនៅក្នុងប្រទេសហ្វីលីពីនថយចុះ ក៏ប៉ុន្តែ អង្គការសិទ្ធមនុស្សអន្តរជាតិប្រចាំប្រទេសហ្វីលីពីន នៅតែបន្តចោទប្រកាន់ការ ដឹកនាំរបស់លោកប្រធានាធិបតី Duterte ដដែល ពោលគឺចាប់តាំងពីលោកប្រើប្រាស់ច្បាប់បង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀនក្នុងប្រទេសហ្វីលីពីនរួចមក៕







គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា