បងប្អូនចង់ទៅថៃឆ្លងឆ្នាំ ប្រយ័ត្នចាំរាប់ម៉ោងនៅព្រលានយន្ដហោះថៃ!!!

492 Views
December 29, 2017

នៅចុងសប្ដាហ៍ដំណាច់ឆ្នាំនេះ​ បងប្អូនប្រជាពលរដ្ឋភាគច្រើនច្បាស់ជា មានគម្រោងដើរកម្សាន្ដ មិនថា ក្នុងស្រុក ក្រៅស្រុក ពិសេស ត្រៀម countdown ឆ្លងឆ្នាំថ្មី ២០១៨ មិនខាន។

 

 

សម្រាប់បងប្អូនដែលត្រៀមចេញដំណើរទៅប្រទេសថៃ សូមត្រៀមខ្លួនឲ្យហើយ ព្រោះតាមប៉ូលីសអន្ដោប្រវេសន៍ បានប្រកាសឲ្យដឹងថា អ្នកទេសចរអន្តរជាតិអាចនឹងត្រូវរង់ចាំយូរម៉ោង ចាប់ពី ៤ម៉ោង ឬ អាចលើសពីនេះ នៅកន្លែងដែលទទួលវីសា ក្នុងព្រលានយន្ដហោះ។

 

 

 

 

 

 

មូលហេតុនោះគឺ នឹងមានការរឹតបន្ដឹងក្នុងការផ្ដល់វីសា ដើម្បីការពារសុវត្ថិភាព និង សន្ដិសុខ ករណីដែលមានជនឧក្រិដ្ឋបន្លំចូលក្នុងប្រទេសថៃ នាពេលវេលាដាច់ឆ្នាំ ដ៏ពពាក់ពពូននេះ ព្រោះ ប្រទេសថៃ នឹងមានភ្ញៀវទេសចរ មកពីជុំវិញពិភពលោក មិនតែពីប្រទេសកម្ពុជា នោះទេ។

 

 

 

 

 

 

 

យ៉ាងណា សម្រាប់ពលរដ្ឋដែលមិនចាំបាច់សុំវីសា ដូចជា កម្ពុជា ខាងប៉ូលីសក៏មិនបានបញ្ជាក់ច្បាស់លាស់ដែរ ប៉ុន្ដែ​បងប្អូនគួរឲ្យត្រៀមខ្លួនទៅ ក្រែងលោពិតជាត្រូវតំរង់ជួរ រង់ចាំរ៉ាប់ម៉ោង ពិតមែន៕

Facebook Comment

Related Articles