បន្ដិចទៀតទៅ អ្នកនៅស្រុកចិន​មិនបាច់ហត់កាន់់កាតតាមខ្លួនទេ

840 Views
December 30, 2017

វាមិនចម្លែកទេដែលយើងឧស្សាហ៍ភ្លេចកាតជាងភ្លេចទូរសព្ទ័។​​ មកពីបែបនេះហើយទើបរដ្ឋាភិបាលចិននៅខេត្តក្វាងទង់ គ្រោងនឹងលុបបំបាត់ចោលភាពចាំបាច់នៃការកាន់កាតសម្គាល់ខ្លួនជាប្រចាំ។​

 

 

 

 

អត្តសញ្ញាណបណ្ណ័និមិត្តតំបូងបង្អស់បានចាប់ផ្ដើមយុទ្ធនាការកាលពីថ្ងៃចន្ទ។​​ យោងតាមរបាយការណ៍បង្ហាញថា យុទ្ធនាការនេះនឹងចាប់ផ្ដើមនៅខាងមករា ​ហើយមានការឧបត្ថម្ភពីក្រុមហ៊ុនចំនួន១០និងអង្គការផ្សេងៗដូចជា Techcent, China Construction Bank និង​ មន្ត្រីសន្តិសុខសាធារណៈនៅ Nansha។​

 

 

 

 

បណ្ណ័សម្គាល់នេះមានពីរទម្រង់គឺ: mini app​ នៅក្នុង​ WeChat​ និង​ QR code សម្រាប់ស្គេននៅតាមការិយាលយ័សន្ដិសុខសាធារណៈក្នុងតំបន់។​

 

 

 

 

ស្ដាប់ទៅដូចជាងាយស្រួល តែយ៉ាងណាមិញម្ចាស់បណ្ណ័ទាំងអស់ចាំបាច់ត្រូវស្គេនមុខដើម្បីបញ្ជាក់។​​ ការធ្វើបែបនេះគឺដើម្បីបង្ការក្នុងករណីទូរសព្ទ័ត្រូវបានបាត់ ដូច្នេះម្ចាស់ទូរសព្ទ័អាច block ការឆេកឆេរចូលទៅក្នុង ID​ របស់ខ្លួន។​

ប្រភព៖ Sputniknews

ដោយ៖​Taylor

Facebook Comment

Related Articles