តួអង្គរឿងមនុស្សឆ្កួតមានកូនមុនរៀបការ
តារាកំពុងតែឡើងកូដខ្លាំង យិត មាសឧស្សាហ៍ ហៅក្រៅ អែតវីន ដែលជាតួរអង្គក្នុងរឿង “មនុស្សឆ្កួត” របស់ផលិតកម្ម LDបានប្រកាសថាខ្លួនបានក្លាយទៅជាឪពុកគេហើយ។


យ៉ាងណាមិញភាពជាឪពុករបស់តារាសម្តែង អែតវីនកំពុងតែក្លាយទៅជាប្រធាបទដ៏ចាប់ អារម្មណ៍ ពីសំណាក់មហាជន ស្របពេលដែលលោកមិនទាន់បានទាំងចូលរោងការផង។


អែត វីនបានសេសេរ នៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូចច្នេះ៖ “អរគុណមួយឆ្នាំដែលមនុស្សម្នាក់បានផ្តល់នូវការស្រឡាញ់ភាពកក់ក្តៅ ភាពអត់អោន លើកលែងទោសនិងអធ្យាស្រ័យយល់ពីខ្ញុំគ្រប់យ៉ាង មិនថាខ្ញុំខុសខ្ញុំអាក្រក់យ៉ាងណានាងនៅតែអធ្យាស្រ័យដល់ខ្ញុំនាងហត់ហើយដែលរយៈពេលមួយឆ្នាំជាសង្សារខ្ញុំតែពេលនេះចង់និយាយថាអូនលែងជាសង្សារបងទៀតហើយបងសុំប្តូរមកនាមជាប្រពន្ធបានទេរីករាយគម្រប់ថ្ងៃខួបមួយឆ្នាំដែលពួកយើងស្រឡាញ់គ្នានិងជាថ្ងៃដែលអូនបានផ្តល់កាដូធំបំផុតចុងឆ្នាំសម្រាប់បងនៅឆ្នាំថ្មីនេះពាក្យថាប៉ាប៉ាបងសប្បាយចិត្តណាស់ដឹងទេរកអ្វីមកនិយាយមិនស្មើអរគុណមែនទែនប្រពន្ធ សម្លាញ់បងស្រឡាញ់អូនណាស់តែពេលនេះស្រឡាញ់កូនជាងអូនហើយណា”។


ទោះបីជាយ៉ាងណាក៏ដោយតួអង្គក្នុងរឿងមនុស្សឆ្កួតដែលជាស្នាដៃនិពន្ធរបស់នាយក្រឿនបានលុបការសររសេទាំងនេះចោលទៅវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុអ្វីនោះទេ។


គួរបញ្ជាក់ថាតារាសម្តែងរូបរាងសង្ហាម្នាក់នេះត្រូវបានទស្សនិកជនចាប់ផ្តើមស្គាល់យ៉ាងច្បាស់តាមរយៈការសម្តែងរឿងដែលនិពន្ធដោយនាយក្រឿនចំនួន ពីររឿង ពោលគឺរឿងថតកុន និងរឿងកំពុងតែចាក់បញ្ចាំង “មនុស្សឆ្កួត”៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា