ចន ច័ន្ទលក្ខណាបោះពាក្យទៅលោកហេងឡុងក្រោយកាំជ្រួចដុតខុសបច្ចេកទេសនៅខេត្តកែប

បន្ទាប់ពីមានហេតុការណ៍បាញ់កាំជ្រួចខុសបច្ចេកទេសនៅខេត្តកែបរួចមកបានធ្វើឲ្យប្រជាពលរដ្ឋដែលទៅកំសាន្តនៅទីនោះមានការភិតភ័យស្ទើរគ្រប់គ្នា ដោយក្នុងនោះប្រធានសមាគមសិល្បះខ្មែរផងដែរ។
អ្នកនាង ចនច័ន្ទ លក្ខណាកាលពីប៉ុន្មានម៉ោហមុននេះបានសរសេរសារនៅលើបណ្តាញសង្គម ហ្វេស ប៊ុករបស់ខ្លួនបែបឌឺដងទៅកាន់គូរស្នេហ៍គឺលោកហេងឡុងដែលបានទាញដៃអ្នកនាងទៅមើលកាំជ្រួច មុនពេលដែលកំហុសបច្ចេកទេសកើតឡើង។
នៅក្នុងបណ្តាញសង្គមអ្នកនាងបានសរសេរថា ៖ “Heng Loong Heng Loong បង្ខំដឹកដៃខ្ញុំទៅ មើលកាំជ្រួចអោយជិតទៀតទេ ?” ដោយមានការស៊ែរនៅទិដ្ឋភាពកាំជ្រួចខុសបច្ចេកទេសផងដែរ។
គួរបញ្ជាក់ថាពលរដ្ឋដែលទៅកំសាន្តនៅតំបន់ឆ្នេរកែបក្នុងកម្មវិធីឆ្លងឆ្នាំថ្មី បានប៉ះសក់ភ័យខ្លាច បន្ទាប់ពីកាំជ្រួចទាំងនោះមានភាពខុសបច្ចេកទេស និងបានបណ្តាលឲ្យមនុស្សចំនួន 8 នាក់ទទួលរងរបួសផងដែរ៕
ប្រភព៖ ហ្វេស ប៊ុក ចនច័ន្ទ លក្ខណា