បើកបរសូមពាក់មួកសុវត្ថិភាពជាប់ជានិច្ច! ស្លាប់៨នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៣ ខែមករាម្សិលមិញ

596 Views
January 4, 2018

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាលចំនួនម្នាក់ និងរបួសធ្ងន់៧នាក់។

 

 

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួ៣គ្រឿង រថយន្តតូច៣គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល៣ថ្ងៃ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣៣លើក បណ្ដាលឲ្យមនុស្សស្លាប់២០នាក់ របួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាលចំនួន១៦នាក់៕

 

ប្រភព៖ freshnews

Facebook Comment

Related Articles