បង្ក្រាបល្បែងស៊ីសងខុសច្បាប់២ទីតាំង នៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ឃាត់ខ្លួន១៨នាក់ និងសម្ភារជាច្រើនផ្សេងទៀត

937 Views
January 4, 2018

កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ។

 

 

 

 

ចំនួនពីរទីតាំងនៅក្នុងបុរីសុភមង្គល ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី ឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ស្រី១០នាក់។

 

 

 

 

លោកឧត្តមសេនីយ៍ត្រី ទឹម វុទ្ធី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានបញ្ជាក់ថា សម្រាប់ការបង្ក្រាបនៅ ទីតាំងទី១ ស្ថិតនៅភូមិទី៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ទីតាំងឈ្មោះ សាយ ឃាត់ខ្លួនមនុស្ស ១២នាក់ ស្រី៦នាក់ និងដកហូតសំភារៈមួយចំនួន និងទីតាំងទី២ ស្ថិតនៅក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនមនុស្សចំនួននាក់ ស្រី៤នាក់ និងដកហូតសំភារៈមួយចំនួន។

 

 

 

 

សម្រាប់មនុស្សទាំង១៨នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅសួរនាំបន្តទៀត ដើម្បីចាត់ការបន្តទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

ព័ត៌មានផ្សេងៗ៖

ក្រោយបញ្ជាអភិបាលរាជធានីភ្នំពេញ, ថ្ងៃនេះអាជ្ញាធរព្រមានបិទអាជីវកម្មដេប៉ូខ្សាច់មួយចំនួន និងចាប់រថយន្ដដឹកដី៩គ្រឿង ដឹកខុសបច្ចេកទេស នៅខណ្ឌឫស្សីកែវ​​

http://www.mekongjournal.com/posts/58773

Facebook Comment

Related Articles