ក្រុមហ៊ុនឯកជនមួយគ្រោងនឹងបន្តរុករកយន្តហោះ MH370

ក្រុមហ៊ុនឯកជន US firm Ocean បានបង្ហើបថាខ្លួនគ្រោងនឹងបន្តកុងត្រាថ្មីក្នុងការរុករកយន្តហោះ MH370 ដែលបានបាត់ដានសូន្យចាប់តាំងពីឆ្នាំ 2014 មក។
ជាមួយគ្នានេះដែរតាមរយៈការបញ្ជាក់របស់ក្រុមហ៊ុនឯកជនមួយនេះបានឲ្យដឹងថា ផែនការណ៍ក្នុងការ រុករកយន្តហោះដែលបានបាត់តាំងតែពីឆ្នាំ 2014 មកនេះ គឺប្រៀបបាននឹងការស្វែងរកម្ជុលក្នុង បាតសមុទ្រ ក៏ប៉ុន្តែបើសិនការងាររុករកទទួលបានជោគជ័យនោះមមន្ទិលសង្ស័យ និងភាព សោកសង្រេងរបស់សាច់ញាតិអ្នកដំណើរក្នុងយន្តហោះទាំងនោះក៏អាចរំសាយមួយកម្រិតផងដែរ។
យន្តហោះ MH370 បានបាត់ដានរបស់ខ្លួនកាលពី ថ្ងៃទី 8 ខែ មិនា ឆ្នាំ 2014 ដែលមានជើងហោះហើរពី ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនដោយមានផ្ទុកអ្នកដំណើរចំនួន 239 នាក់នៅក្នុងយន្តហោះ។
វានៅតែក្លាយទៅជាចម្ងល់ និងមន្ទិលសង្ស័យសម្រាប់ពិភពលោកក្នងការបាត់ដានសូន្យរបស់ ជើងយន្តហោះមួយនេះ ដោយមាន មតិខ្លះបានលើកឡើងថាវាជាទង្វើរបស់ Alien (មនុស្សក្រៅភព)៕
ប្រភព៖ bbc