ធនាគារជាតិថា ស្ថាប័នផ្ដល់កម្ចីជាង១០ល្មើសច្បាប់ ត្រូវលុបចោល
ធនាគារកណ្ដាលកម្ពុជា បានសម្រេចលុបចោលស្ថាប័នមីក្រូហិរញ្ញវត្ថុជាង ១០ ដោយលើកហេតុផលថា គ្រឹះស្ថានទាំងនោះ ពុំបានអនុវត្តស្របតាមច្បាប់កម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ធនាគារជាតិកម្ពុជា បានប្រកាសថា ខ្លួនបានសម្រេចលុបចោលគ្រឹះស្ថានឥណទានជនបទ ឬប្រតិបត្តិករឥណទានជនបទចំនួន ១១។
បើតាមសេចក្ដីប្រកាសព័ត៌មាននោះ ស្ថាប័នផ្ដល់កម្ចីហិរញ្ញវត្ថុទាំងនោះមានសមាគមជាតិទ្រទ្រង់កសិផល វិទ្យាស្ថានសន្តិភាព និងអភិវឌ្ឍន៍ អង្គការលូថេរ៉េនបម្រើពិភពលោក ឬអង្គការជីវិតថ្លៃថ្នូរ អង្គការអភិវឌ្ឍន៍ជនបទខ្មែរ ស៊ី.ខេ.អ៊ឹម.អេហ្វ.ជី. (CKMFG) អង្គការសប្បរស អង្គការទ្រង់ទ្រង់សមាគមបង្កើនការអភិឌ្ឍ អង្គការជោគជ័យ អង្គការឥណទានកម្ពុជា អាយខេ ហ្វានែន អង្គការច័ន្ទសុខសាន្ត សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍។
ក្រៅពីលុបចោលហើយនោះ ធនាគារកណ្ដាលមួយនេះ បានស្នើទៅសមត្ថកិច្ចពាក់ព័ន្ធ ឲ្យចាត់វិធានការទៅលើគ្រឹះស្ថានទាំងនោះផងដែរ៕
ប្រភព៖ vod

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា