ករុណាពេជ្យបន់ទេវតាដើម្បីបំណងប្រាថ្នាឪពុក
តារាចម្រៀងប្រុសលោក ករុណា ពេជ្រ បានធ្វើឱ្យមហាជនជាច្រើនព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី លោកបានបង្ហោះរូបថតប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុក ដែលបង្ហាញពីស្ថានភាពឪពុក ជាទីស្រឡាញ់កំពុងចូលបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ ដោយសារជំងឺលើសឈាម ។


យ៉ាងណាមិញកាលពីព្រឹកមិញតារាប្រុស ករុណា ពេជ្រ ទើបតែបង្ហាញនូវរូបថតអ្នកមានគុណមួយសន្លឹក ទៀតដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ និង ទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យនៅឡើយ ។



បើមើលតាមស្ថានភាពជាក់ស្ដែង ឪពុករបស់តារាចម្រៀងខាងលើ នៅតែស្ថិតក្នុងការព្រួយបារម្ភ នៅឡើយ ។



ទន្ទឹមនឹងភាពក្រៀមក្រំគ្មានអ្វីប្រៀបផ្ទឹមនេះ អ្នកចាត់ការទូទៅរបស់ផលិតកម្មថោន ករុណា ពេជ្រ បានបង្ហើបពីបំណងប្រាថ្នាមួយរបស់ឪពុកថា «អារម្មណ៍មួយនេះ…. ទឹកភ្នែកមិនដឹងខ្លួន…..!!!! សូមទេវតា ជួយថែរក្សា ប៉ាខ្ញុំផង…. គាត់ចង់ឃើញកូនគាត់ចូលរោងការខ្លាំងណាស់…. កូនមានលទ្ធភាព តែចង់ឱ្យប៉ាតស៊ូ មានកម្លាំងកាយ និង កម្លាំងចិត្តដើម្បីជំនះជំងឺនេះ …» ៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា