ឆ្នាំ២០១៨ ស៊ីម៉ាកត្រូវការថវិកា២០លានដុល្លារ ដើម្បីដោះគ្រាប់គ្រប់ប្រភេទលើដី១៤៧គីឡូម៉ែត្រក្រឡា ក្រោយពីកម្ទេចអស់ជាង៤ម៉ឺនគ្រាប់ នៅឆ្នាំ២០១៧

687 Views
January 6, 2018

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានថ្លែងថា នៅឆ្នាំ២០១៧ ស៊ីម៉ាក់បានរុករក និងកម្ទេចចោលនូវគ្រាប់គ្រប់ប្រភេទអស់ ៤០,៩១៤គ្រាប់ ដោយបានរំដោះផ្ទៃដីជាង១១០គីឡូម៉ែត្រក្រឡា ហើយសម្រាប់ការងារបន្តនៅឆ្នាំ២០១៨ ស៊ីម៉ាកនឹងខិតខំរដោះផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបាន ១៤៧គីឡូម៉ែត្រក្រឡា ដែលប្រតិបត្តិការនេះ ស៊ីម៉ាកត្រូវការថវិកា ២០លានដុល្លារ។

 

 

 

 

 

ការថ្លែងបែបនេះរបស់លោក ហេង រតនា ត្រូវបានធ្វើឡើងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការ ឆ្នាំ២០១៨ នាថ្ងៃទី០៥​ ខែមករា​ ឆ្នាំ២០១៨​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ដែលមានការចូលរួមពីគ្រប់កងឯកភាពចំណុះអង្គភាពស៊ីម៉ាក់។​

 

 

 

 

លោកបានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៧ ​កន្លងទៅ អង្គភាពស៊ីម៉ាក បានសម្រេចនូវជោគជ័យធំធេង ដោយបោសសម្អាតផ្ទៃដីគ្រាប់មីនបានជាង១១០គីឡូម៉ែត្រក្រឡា​ ស្មើនឹង ១០៥% នៃផែនការ​ និងរុករកកម្ទេចចោលគ្រាប់គ្រប់ប្រភេទបានចំនួន​ ៤០,៩១៤គ្រាប់ ស្មើនឹង ៩០% នៃផែនការ​ និងសមិទ្ធផលសំខាន់ៗមួយចំនួនទៀត ដូចជា ការងារអប់រំអំពីគ្រោះថ្នាក់មីន​ ការស្រាវជ្រាវ​ និងការជួយសង្គ្រោះជនពិការ និងការសហការអន្តរជាតិជាដើម»

 

 

 

 

 

អគ្គនាយកស៊ីម៉ាករូបនេះ បានបន្តថា នៅឆ្នាំ២០១៨​ ស៊ីម៉ាក់មាផែនការបោសសម្អាតចម្ការមីន និងចម្ការគ្រាប់បែកចង្កោមចំនួន ១១៧គីឡូម៉ែត្រ​ និងតំបន់សង្ស័យមានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៣០គីឡូម៉ែត្រក្រឡា​ និងបន្តអនុវត្តភារកិច្ចស្នូលមួយចំនួនទៀត ដូចជា​ ការអប់រំពីមីន​ ការស្រាវជ្រាវចម្ការមីន​ គ្រាប់បែកចង្កោម​ គ្រាប់បែកគីមី​ ការជួយគាំទ្រសង្គ្រោះជនពិការដោយសារមីនជាដើម។

 

 

 

 

លោកបានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅខាងលើ ក្នុងឆ្នាំ២០១៨​ ស៊ីម៉ាក់ត្រូវការថវិកាចំនួន ២០លានដុល្លារអាមេរិក​។ ថវិកាដែលទទួលបាន នឹងមកដល់ខាងមុខនេះ មានចំនួន ១៤.៦លានដុល្លារ និងកំពុងចរចាជាមួយម្ចាស់ជំនួយបន្តទៀត ដែលមានចំនួន ៥.៧លានដុល្លារ។

 

 

 

 

លោក រតនា ថែមទាំងបានបន្ថែមថា នៅឆ្នាំនេះ ស៊ីម៉ាកបានទទួលជំនួយពីរដ្ឋាភិបាលជប៉ុន ជិត៨លានដុល្លារ​រួចហើយ ក្រៅពីនេះស៊ីម៉ាកក៏ទទួលបានជំនួយពីអង្គការ UNDP (ស្វីស​ អូស្ត្រាលី​ កាណាដា) ក្រៅពីនេះទទួលជំនួយពី​​ អង្គការ​ APOPO​ អង្គការ​ JMAS អង្គការ NPA របស់សហរដ្ឋអាមេរិក​ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ freshnews

 

 

ព័ត៌មានផ្សេងៗ៖

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន! ស្លាប់៧នាក់ និងរបួស២១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៥ ខែមករា​ម្សិលមិញ

http://www.mekongjournal.com/posts/59131

Facebook Comment

Related Articles