ពលករខ្មែរធ្វើការលើទូកនេសាទថៃ៣នាក់ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ នាវាដឹកទំនិញបើកបុកទូកនេសាទ
ឈុនបុរី-ថៃ)៖ សមត្ថកិច្ចប្រចាំការនៅខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះថា យ៉ាងហោចណាស់មានពលករខ្មែរចំនួន៣នាក់ និងខ្មែរសុរិន្ធម្នាក់ សរុប៤នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ នាវាដឹកទំនិញបើកបុកទូកនេសាទ នៅដែនសមុទ្រថៃ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។


សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ហើយក្នុងចំណោមពលករស្លាប់ទាំង៤នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ និងស្រុកកំណើត នៅខេត្តណាច្បាស់នោះទេ តែក្នុងនោះមានម្នាក់ មានស្រុកកំណើត ក្នុងភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។



សមត្ថកិច្ចដដែលរូបនេះបន្ថែមថា បច្ចុប្បន្នសពពលករខ្មែរទាំង៣នាក់ ត្រូវបានអាជ្ញាធរថៃ កំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីរៀបចំបញ្ជូនមកកាន់ស្រុកកំណើតវិញ៕
ប្រភព៖ Freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា